សត្វឆ្មា

សត្វឆ្មា

គឺជាសត្វស្រុកដែលមានជើងបួន ឬហៅថាសត្វពាហនៈស្រុក ឬម្យ៉ាងទៀតជាថនិកសត្វ​មំសាសី ដែលស៊ីសាច់ជាអាហារ។ វាមានរាងស្រដៀងនិងសត្វខ្លា ប៉ុន្តែមានទំហំនិងរូបរាងតូចជាង។

ប្រវត្តរបស់សត្វឆ្មា

ជាសត្វចិញ្ចឹមដែលពេញនិយម ពីព្រោះថាសត្វនេះវាអាចចាប់សត្វកណ្តុរ ដែលជាសត្វចង្រៃនៅក្នុងផ្ទះបាន។ ខ្លះទៀតចូលចិត្តសត្វនេះ ព្រោះវាមានរោមទន់ ស្រស់ស្អាតគួរឪ្យចង់ចាប់កាន់ និងអង្អែល។ តាមគេហទំព័រជាច្រើនបានសរសេរថា សត្វឆ្មាមានប្រហែលរាប់ពាន់ក្បាលនៅលើពិភពលោកបច្ចុប្បន្ន តើសត្វនេះមានប្រភពមកពីណា?

យោងតាមគេហទំព័រ the-cat-guide.com បានសរសេរថា ប្រវត្តសាស្ត្រនៃឆ្មាបានកើតមានឡើងនៅប្រទេសអេស៊ីប តាំងពី៤០០០ឆ្មាំមុនមកម្ល៉េះ ហើយពួកគេបានចាត់ទុកសត្វឆ្មាជាសត្វសាកសិទ្ធិសម្រាប់គោរពបូជា។

ចំណីរបស់សត្វឆ្មា

វាស៊ីសាច់សត្វដ៏ទៃ បាយ សម្លរដែលមនុស្សបរិភោគបាន ជាអាហារ ព្រោះវាងាយនិងរស់នៅចុះសម្រុងនិងមនុស្សណាស់។ ឆ្មាខ្លះ វាតែងតែចាប់សត្វកណ្តុរសម្រាប់ជាអាហាររបស់វា ព្រោះគ្មានមនុស្សចិញ្ចឹម ចំណែកសត្វខ្លះទៀតវាស៊ីចំណីដែលគេធ្វើរួចជាស្រេចសម្រាប់សត្វចិញ្ចឹមក្នុងស្រុក។

ប្រភេទសត្វឆ្មា

មានច្រើនប្រភេទស្រដៀងៗគ្នា ដូចជា ឆ្មារោមខ្លី (British Shorthair) ឆ្មាសៀម (Siamese cat) ឆ្មារោមវែង () ឆ្មាព្រៃស៊ីប៊ែរាន (Siberian cat) ។ល។ អ្នកអាចស្វែងរកប្រភេទឆ្មាច្រើនទៀតតាមរយះគេហទំព័រ Google.com។